Close

កញ្ញា ប៉ូ សុភា តំណាងអ្នកកាសែតពលរដ្ឋ បានលើកឡើងនៅក្នុង វេទិកាអុីនធឺណិតភ្នំពេញ២០២៤

កញ្ញា ប៉ូ សុភា តំណាងអ្នកកាសែតពលរដ្ឋ បានលើកឡើងនៅក្នុង #វេទិកាអុីនធឺណិតភ្នំពេញ២០២៤ ថា៖

«យើងចង់ឃើញយុវជន ​មិនត្រឹមតែជា​អ្នក​ប្រើប្រាស់​បច្ចេកវិទ្យាដ៏សកម្មប៉ុណ្ណោះទេ តែពួកគេគឺ ជាអ្នកច្នៃប្រឌិត អ្នកបង្កើត និងអ្នកដឹកនាំ រៀបចំផែនការឆ្ពោះទៅរកវឌ្ឍនភាពនៃឌីជីថល នៅក្នុងប្រទេសកម្ពុជា។»

អត្ថបទទាក់ទង

អ្នកស្រី ឆន សុគន្ធា នាយិកាប្រតិបត្តិ នៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងតំណាងក្រុមការងារសិទ្ធិឌីជីថល បានលើកឡើងនៅក្នុងសុន្ទរកថា

អ្នកស្រី ឆន សុគន្ធា នាយិកាប្រតិបត្តិ នៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងតំណាងក្រុមការងារសិទ្ធិឌីជីថល បានលើកឡើងនៅក្នុងសុន្ទរកថាបិទអង្គពិធីថា៖«ក្រុមការងារនៅតែមានឆន្ទៈរៀបចំវេទិកានេះបន្តទៀតសម្រាប់ឆ្នាំក្រោយៗ ដោយយើងនឹងព្យាយាមក្នុងការស្វែងរកវិធីសាស្ត្រ ឫក៏ប្រធានបទដែលពាក់ព័ន្ធក៏ដូចជាសារៈសំខាន់នៅក្នុងការផ្ដល់ជាប្រយោជន៍ដល់អ្នកចូលរួម និងសង្គមជាតិរបស់យើង។»

លោក ថមម៉ាស វ៉ាយ នាយកនៃលទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ បានលើកឡើងនៅក្នុង #វេទិកាអុីនធឺណិតភ្នំពេញ២០២៤

លោក ថមម៉ាស វ៉ាយ នាយកនៃលទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ បានលើកឡើងនៅក្នុង #វេទិកាអុីនធឺណិតភ្នំពេញ២០២៤ ថា៖«ដើម្បីដោះស្រាយបញ្ហា រដ្ឋាភិបាលគួរតែ​មានការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ដែល​មាន​ប្រសិទ្ធភាព​ទាំងអស់ ដូច្នេះ​រាជរដ្ឋាភិបាល​កម្ពុជា​អាច​ដឹកនាំ​បាន ប៉ុន្តែអាចមានការចូលរួមពី​សង្គម​សុីវិល និង​វិស័យ​ឯកជន ដៃគូ​អន្តរជាតិ​។»

លោក ឌុច ពិសិដ្ឋ មេធាវី​សិទ្ធិ​មនុស្ស​នៃ​ក្រុមហ៊ុន​ច្បាប់​ពាណិជ្ជកម្ម និង​សិទ្ធិ​មនុស្សបានលើកឡើងនៅក្នុង វេទិកាអុីនធឺណិតភ្នំពេញ២០២៤ 

លោក ឌុច ពិសិដ្ឋ មេធាវី​សិទ្ធិ​មនុស្ស​នៃ​ក្រុមហ៊ុន​ច្បាប់​ពាណិជ្ជកម្ម និង​សិទ្ធិ​មនុស្សបានលើកឡើងនៅក្នុង #វេទិកាអុីនធឺណិតភ្នំពេញ២០២៤ នៅក្នុងកិច្ចពិភាក្សាលើ “តុល្យភាពរវាងសិទ្ធិ និងសន្តិសុខលើច្បាប់ឌីជីថលកម្ពុជា” ថា៖«យើងអាចពិនិត្យមើលទៅលើច្បាប់ចាស់ៗខ្លះដែរ បើសិនជាអាចកែប្រែសម្រួលជាមួយក្រមព្រហ្មទណ្ឌ ហើយបន្ថែមពាក់ព័ន្ធទៅនឹងបញ្ហាឌីជីថលនៅក្នុងច្បាប់ដែលមានស្រាប់តែម្ដងនោះជាការងាយស្រួលហើយលឿនជាងធ្វើច្បាប់ថ្មីដែលអាចមានភាពចម្រូងចម្រាស។»