លោក ឈឺយ ហាក់ឡៅ អ្នកផលិតមាតិកានៅលើបណ្ដាញសង្គម បានលើកឡើងនៅក្នុង #វេទិកាអុីនធឺណិតភ្នំពេញ២០២៤កិច្ចសន្ទនាជាមួយ អ្នកបង្កើតមាតិកា នៅលើបណ្តាញសង្គម “តួនាទីរបស់ពលរដ្ឋឌីជីថលក្នុងការរួមចំណែកដល់ការផ្លាស់ប្តូរឌីជីថលនៅកម្ពុជា” ថា៖
«ខ្ញុំសូមអំពាវនាវដល់បងប្អូន មុននឹងធ្វើការចែករំលែកព័ត៌មាន សូមមើលថាប្រភពព័ត៌មាននោះមកពីណា ហើយគេបានធ្វើការចេញផ្សាយនៅថ្ងៃណា។
យើងឃើញហើយថាមានការយកព័ត៌មាន ៣-៤ឆ្នាំមុន មកផ្សាយឥឡូវ ដោយសារយើងសម្បូរ MMO ច្រើនពេកដែលត្រូវការតែលុយ អត់មើលផលប្រយោជន៍របស់ប្រទេសជាតិ។ »



