លោក ឌុច ពិសិដ្ឋ មេធាវីសិទ្ធិមនុស្សនៃក្រុមហ៊ុនច្បាប់ពាណិជ្ជកម្ម និងសិទ្ធិមនុស្សបានលើកឡើងនៅក្នុង #វេទិកាអុីនធឺណិតភ្នំពេញ២០២៤ នៅក្នុងកិច្ចពិភាក្សាលើ “តុល្យភាពរវាងសិទ្ធិ និងសន្តិសុខលើច្បាប់ឌីជីថលកម្ពុជា” ថា៖
«ដោយសាតែការវិវត្តន៍នៃបច្ចេកវិទ្យាមនុស្សមិនល្អនៅក្នុងសង្គមនៅលើពិភពលោកបានឆ្លៀតឱកាសប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្កើតបទល្មើស ដូចជាការ Hack និងប្រតិបត្តិការឆបោកតាមអនឡាញជាដើម។»
