លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា និងតំណាងក្រុមការងារសិទ្ធិឌីជីថល បានលើកឡើងនៅក្នុងវេទិកាអុីធឺណិតភ្នំពេញ២០២៤ថា៖
«ខណៈពេលដែលអត្ថប្រយោជន៍ជាច្រើនត្រូវបានបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត( #AI ) ការចែកចាយព័ត៌មានក្លែងក្លាយក៏បានកើតឡើងតាមបច្ចេកវិទ្យាមួយនេះដែលជាហេតុធ្វើឱ្យព័ត៌មានមិនពិតកាន់តែរីកសុះសាយដែលជាមូលហេតុធ្វើឱ្យអ្នកប្រើប្រាស់អុីនធឺណិតបាត់ការជឿទុកចិត្តលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។»
