

អត្ថបទទាក់ទង
អ្នកស្រី ឆន សុគន្ធា នាយិកាប្រតិបត្តិ នៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងតំណាងក្រុមការងារសិទ្ធិឌីជីថល បានលើកឡើងនៅក្នុងសុន្ទរកថា
អ្នកស្រី ឆន សុគន្ធា នាយិកាប្រតិបត្តិ នៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងតំណាងក្រុមការងារសិទ្ធិឌីជីថល បានលើកឡើងនៅក្នុងសុន្ទរកថាបិទអង្គពិធីថា៖«ក្រុមការងារនៅតែមានឆន្ទៈរៀបចំវេទិកានេះបន្តទៀតសម្រាប់ឆ្នាំក្រោយៗ ដោយយើងនឹងព្យាយាមក្នុងការស្វែងរកវិធីសាស្ត្រ ឫក៏ប្រធានបទដែលពាក់ព័ន្ធក៏ដូចជាសារៈសំខាន់នៅក្នុងការផ្ដល់ជាប្រយោជន៍ដល់អ្នកចូលរួម និងសង្គមជាតិរបស់យើង។»
លោក ថមម៉ាស វ៉ាយ នាយកនៃលទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ បានលើកឡើងនៅក្នុង #វេទិកាអុីនធឺណិតភ្នំពេញ២០២៤
លោក ថមម៉ាស វ៉ាយ នាយកនៃលទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ បានលើកឡើងនៅក្នុង #វេទិកាអុីនធឺណិតភ្នំពេញ២០២៤ ថា៖«ដើម្បីដោះស្រាយបញ្ហា រដ្ឋាភិបាលគួរតែមានការចូលរួមពីភាគីពាក់ព័ន្ធដែលមានប្រសិទ្ធភាពទាំងអស់ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជាអាចដឹកនាំបាន ប៉ុន្តែអាចមានការចូលរួមពីសង្គមសុីវិល និងវិស័យឯកជន ដៃគូអន្តរជាតិ។»
លោក ឌុច ពិសិដ្ឋ មេធាវីសិទ្ធិមនុស្សនៃក្រុមហ៊ុនច្បាប់ពាណិជ្ជកម្ម និងសិទ្ធិមនុស្សបានលើកឡើងនៅក្នុង វេទិកាអុីនធឺណិតភ្នំពេញ២០២៤
លោក ឌុច ពិសិដ្ឋ មេធាវីសិទ្ធិមនុស្សនៃក្រុមហ៊ុនច្បាប់ពាណិជ្ជកម្ម និងសិទ្ធិមនុស្សបានលើកឡើងនៅក្នុង #វេទិកាអុីនធឺណិតភ្នំពេញ២០២៤ នៅក្នុងកិច្ចពិភាក្សាលើ “តុល្យភាពរវាងសិទ្ធិ និងសន្តិសុខលើច្បាប់ឌីជីថលកម្ពុជា” ថា៖«យើងអាចពិនិត្យមើលទៅលើច្បាប់ចាស់ៗខ្លះដែរ បើសិនជាអាចកែប្រែសម្រួលជាមួយក្រមព្រហ្មទណ្ឌ ហើយបន្ថែមពាក់ព័ន្ធទៅនឹងបញ្ហាឌីជីថលនៅក្នុងច្បាប់ដែលមានស្រាប់តែម្ដងនោះជាការងាយស្រួលហើយលឿនជាងធ្វើច្បាប់ថ្មីដែលអាចមានភាពចម្រូងចម្រាស។»