Close

កិច្ចពិភាក្សាស្តីពី អំពីការវិវឌ្ឍនៃឌីជីថល និងក្របខ័ណ្ឌច្បាប់ស្តីពីប្រព័ន្ធអ៉ីនធឺណិត

កិច្ចពិភាក្សាទី១ នៅក្នុងវេទិកាអ៉ីនធឺណិតភ្នំពេញ ស្តីពី អំពីការវិវឌ្ឍនៃឌីជីថល និងក្របខ័ណ្ឌច្បាប់ស្តីពីប្រព័ន្ធអ៉ីនធឺណិត។ កិច្ចពិភាក្សា បានផ្តោតស៊ីជម្រៅលើក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនឹងអ៉ីនធឺណិត ការតាមដាន និងការរឹតត្បិតតាមប្រព័ន្ធអ៉ីនធឺណិតនៅក្នុងប្រទេសកម្ពុជា ព្រមទាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងតំបន់អាស៊ីប៉ាស៊ីហ្វិក៕

មតិស្វាគមន៍ពីសារៈសំខាន់នៃការលើកកម្ពស់ និងការការពារសិទ្ធិឌីជីថល ក្នុងបរិបទនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចឌីជីថល

វេទិកាអ៉ីនធឺណិតភ្នំពេញ នៅថ្ងៃនេះ ចាប់ផ្តើមដោយមតិស្វាគមន៍របស់លោក Sadar Umar តំណាងអង្គការយូនេស្កូ ប្រចាំប្រទេសកម្ពុជា។ តាមរយៈវេទិកានេះ លោក Sadar Umar បានកត់សម្គាល់ពីសារៈសំខាន់នៃការលើកកម្ពស់ និងការការពារសិទ្ធិឌីជីថល ក្នុងបរិបទនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចឌីជីថល។

បទបង្ហាញសង្ខេបពីលទ្ធផលនៃកិច្ចពិភាក្សា

នៅថ្ងៃទី២ នៃវេទិកាអ៉ីនធឺណិតភ្នំពេញ លោក អ៉ិត សុធឿត តំណាងក្រុមការងារសិទ្ធិឌីជីថល បានធ្វើបទបង្ហាញសង្ខេបពីលទ្ធផលនៃកិច្ចពិភាក្សា។ កិច្ចពិភាក្សា ត្រូវបានបែងចែកជា៤ក្រុម គឺ ទី១ ការបៀតបៀនតាមអនឡាញ និងសេរីភាពនៃការបញ្ចេញមតិរបស់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន ទី២ បរិយាបន្ន និងប្រព័ន្ធអ៉ីនធឺណិត (សហគមន៍ជនជាតិដើមភាគតិច ជនមានពិការភាព និងក្រុមអ្នកស្រលាញ់ភេទដូចគ្នា) ទី៣ ការចូលរួមជាមួយវិស័យឯកជន និង ទី៤ ការផ្តន្ទាទោសព្រហ្មទណ្ឌលើការបញ្ចេញមតិតាមអនឡាញ៕

កាលានុវត្តភាព និងផែនការបន្តសម្រាប់ច្បាប់ និងគោលនយោបាយស្តីពីឌីជីថលនៅកម្ពុជា តាមរយៈការចូលរួមពីពហុដៃគូ

កិច្ចពិភាក្សាស្តីពី កាលានុវត្តភាព និងផែនការបន្តសម្រាប់ច្បាប់ និងគោលនយោបាយស្តីពីឌីជីថលនៅកម្ពុជា តាមរយៈការចូលរួមពីពហុដៃគូ។ កិច្ចពិភាក្សា ជជែកពីក្របខ័ណ្ឌច្បាប់ និងគោលនយោបាយនានា និងឱកាសដែលកម្ពុជា អាចកសាងសង្គម និងសេដ្ឋកិច្ចឌីជីថលរឹងមាំ តាមរយៈការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការធ្វើទំនើបកម្មឌីជីថល ដោយពិចារណាលើតួអង្គទាំងអស់ដែលពាក់ព័ន្ធរួមមាន ស្ថាប័នសាធារណៈ សង្គមស៊ិវិល វិស័យឯកជន និងប្រជាពលរដ្ឋ៕Mr. Mikel Aquirre Idiaquez, Program Officer, UNESCO CambodiaNop Vy, ED of CamboJA & Representative from Digital Right Working GroupMr. Ou Virak, Founder and President of Future ForumMs. Anju Mangal, Regional Head of Asia and Pacific, Global Digital Inclusion Partnership