Close

អ្នកស្រី ឆន សុគន្ធា នាយិកាប្រតិបត្តិ នៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងតំណាងក្រុមការងារសិទ្ធិឌីជីថល បានលើកឡើងនៅក្នុងសុន្ទរកថា

អ្នកស្រី ឆន សុគន្ធា នាយិកាប្រតិបត្តិ នៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងតំណាងក្រុមការងារសិទ្ធិឌីជីថល បានលើកឡើងនៅក្នុងសុន្ទរកថាបិទអង្គពិធីថា៖«ក្រុមការងារនៅតែមានឆន្ទៈរៀបចំវេទិកានេះបន្តទៀតសម្រាប់ឆ្នាំក្រោយៗ ដោយយើងនឹងព្យាយាមក្នុងការស្វែងរកវិធីសាស្ត្រ ឫក៏ប្រធានបទដែលពាក់ព័ន្ធក៏ដូចជាសារៈសំខាន់នៅក្នុងការផ្ដល់ជាប្រយោជន៍ដល់អ្នកចូលរួម និងសង្គមជាតិរបស់យើង។»

លោក ថមម៉ាស វ៉ាយ នាយកនៃលទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ បានលើកឡើងនៅក្នុង #វេទិកាអុីនធឺណិតភ្នំពេញ២០២៤

លោក ថមម៉ាស វ៉ាយ នាយកនៃលទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ បានលើកឡើងនៅក្នុង #វេទិកាអុីនធឺណិតភ្នំពេញ២០២៤ ថា៖«ដើម្បីដោះស្រាយបញ្ហា រដ្ឋាភិបាលគួរតែ​មានការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ដែល​មាន​ប្រសិទ្ធភាព​ទាំងអស់ ដូច្នេះ​រាជរដ្ឋាភិបាល​កម្ពុជា​អាច​ដឹកនាំ​បាន ប៉ុន្តែអាចមានការចូលរួមពី​សង្គម​សុីវិល និង​វិស័យ​ឯកជន ដៃគូ​អន្តរជាតិ​។»

លោក ឌុច ពិសិដ្ឋ មេធាវី​សិទ្ធិ​មនុស្ស​នៃ​ក្រុមហ៊ុន​ច្បាប់​ពាណិជ្ជកម្ម និង​សិទ្ធិ​មនុស្សបានលើកឡើងនៅក្នុង វេទិកាអុីនធឺណិតភ្នំពេញ២០២៤ 

លោក ឌុច ពិសិដ្ឋ មេធាវី​សិទ្ធិ​មនុស្ស​នៃ​ក្រុមហ៊ុន​ច្បាប់​ពាណិជ្ជកម្ម និង​សិទ្ធិ​មនុស្សបានលើកឡើងនៅក្នុង #វេទិកាអុីនធឺណិតភ្នំពេញ២០២៤ នៅក្នុងកិច្ចពិភាក្សាលើ “តុល្យភាពរវាងសិទ្ធិ និងសន្តិសុខលើច្បាប់ឌីជីថលកម្ពុជា” ថា៖«យើងអាចពិនិត្យមើលទៅលើច្បាប់ចាស់ៗខ្លះដែរ បើសិនជាអាចកែប្រែសម្រួលជាមួយក្រមព្រហ្មទណ្ឌ ហើយបន្ថែមពាក់ព័ន្ធទៅនឹងបញ្ហាឌីជីថលនៅក្នុងច្បាប់ដែលមានស្រាប់តែម្ដងនោះជាការងាយស្រួលហើយលឿនជាងធ្វើច្បាប់ថ្មីដែលអាចមានភាពចម្រូងចម្រាស។»

លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា និងតំណាងក្រុមការងារសិទ្ធិឌីជីថល បានលើកឡើងនៅក្នុង វេទិកាអុីនធឺណិតភ្នំពេញ២០២៤

លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា និងតំណាងក្រុមការងារសិទ្ធិឌីជីថល បានលើកឡើងនៅក្នុង #វេទិកាអុីនធឺណិតភ្នំពេញ២០២៤ នៅក្នុងកិច្ចពិភាក្សាលើ “តុល្យភាពរវាងសិទ្ធិ និងសន្តិសុខលើច្បាប់ឌីជីថលកម្ពុជា” ថា៖«អ្នករៀបចំតាក់តែងច្បាប់ ត្រូវថ្លឹងថ្លែង[..] បើយើងធ្វើច្បាប់មិនស្រួលវាទៅជារារាំង ឬបន្ទុចបង្អាក់គំនិតច្នៃប្រឌិត ការបង្កើតគំនិតថ្មីៗរបស់ប្រជាពលរដ្ឋទៅវិញ។»

លោក តូប៊ី មែនឌែល អ្នកជំនាញផ្នែកច្បាប់ពីUNESCO និងនាយកប្រតិបត្តិនៃមជ្ឈមណ្ឌលច្បាប់ និងលទ្ធិប្រជាធិបតេយ្យ បានលើកឡើងនៅក្នុង វេទិកាអុីនធឺណិតភ្នំពេញ២០២៤ 

លោក តូប៊ី មែនឌែល អ្នកជំនាញផ្នែកច្បាប់ពីUNESCO និងនាយកប្រតិបត្តិនៃមជ្ឈមណ្ឌលច្បាប់ និងលទ្ធិប្រជាធិបតេយ្យ បានលើកឡើងនៅក្នុង #វេទិកាអុីនធឺណិតភ្នំពេញ២០២៤ នៅក្នុងកិច្ចពិភាក្សាលើ “តុល្យភាពរវាងសិទ្ធិ និងសន្តិសុខលើច្បាប់ឌីជីថលកម្ពុជា” ថា៖«យើងចង់ឱ្យមនុស្សនិយាយការពិត ប៉ុន្តែការនិយាយមិនពិត វាទាក់ទាញមនុស្សស្តាប់ច្រើន និងបានលុយ ដូចនេះមនុស្សចេះតែចង់បន្តធ្វើ នេះគួរមានវិធានការច្បាប់។»

លោក ឌុច ពិសិដ្ឋ មេធាវី​សិទ្ធិ​មនុស្ស​នៃ​ក្រុមហ៊ុន​ច្បាប់​ពាណិជ្ជកម្ម និង​សិទ្ធិ​មនុស្សបានលើកឡើងនៅក្នុង វេទិកាអុីនធឺណិតភ្នំពេញ២០២៤

លោក ឌុច ពិសិដ្ឋ មេធាវី​សិទ្ធិ​មនុស្ស​នៃ​ក្រុមហ៊ុន​ច្បាប់​ពាណិជ្ជកម្ម និង​សិទ្ធិ​មនុស្សបានលើកឡើងនៅក្នុង #វេទិកាអុីនធឺណិតភ្នំពេញ២០២៤ នៅក្នុងកិច្ចពិភាក្សាលើ “តុល្យភាពរវាងសិទ្ធិ និងសន្តិសុខលើច្បាប់ឌីជីថលកម្ពុជា” ថា៖«ដោយសាតែការវិវត្តន៍នៃបច្ចេកវិទ្យាមនុស្សមិនល្អនៅក្នុងសង្គមនៅលើពិភពលោកបានឆ្លៀតឱកាសប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្កើតបទល្មើស ដូចជាការ Hack និងប្រតិបត្តិការឆបោកតាមអនឡាញជាដើម។»

លោកស្រី ប្រាប៉ាសារី សុទ្ធិសុម​ អ្នកសម្របសម្រួសសិទ្ធិឌីជីថល ពីអង្គការ Engage Media បានលើកឡើងនៅក្នុង វេទិកាអុីនធឺណិតភ្នំពេញ២០២៤ 

លោកស្រី ប្រាប៉ាសារី សុទ្ធិសុម​ អ្នកសម្របសម្រួសសិទ្ធិឌីជីថល ពីអង្គការ Engage Media បានលើកឡើងនៅក្នុង #វេទិកាអុីនធឺណិតភ្នំពេញ២០២៤ នៅក្នុងបទបង្ហាញស្តីពី \"និន្នាការនៃច្បាប់ទាក់ទងនឹងអុីនធឺណិតនៅអាសុីអាគ្នេយ៍” ថា៖«ច្បាប់ឧក្រិដ្ឋកម្មបច្ចេកវិទ្យាតាមអុីនធឺណិត គួរតែពង្រៀងឡើងដោយទូលំទូលាយ ការប្រមូលទិន្នន័យ និងកំណត់ឱ្យបានជាក់លាក់ ដើម្បីកុំឱ្យមានការយកទៅបកស្រាយចោទប្រកាន់ ឬក៏ដាក់បន្ទុកទៅលើពលរដ្ឋទៅតាមអ្វីដែលគេចង់បាន។»

អ្នកស្រី អេង ចាន់ឌី នាយិកាយេនឌ័រ និងអភិវឌ្ឍន៍សម្រាប់កម្ពុជា ( #GADC )បានលើកឡើងនៅក្នុង #វេទិកាអុីនធឺណិតភ្នំពេញ២០២៤ 

អ្នកស្រី អេង ចាន់ឌី នាយិកាយេនឌ័រ និងអភិវឌ្ឍន៍សម្រាប់កម្ពុជា ( #GADC )បានលើកឡើងនៅក្នុង #វេទិកាអុីនធឺណិតភ្នំពេញ២០២៤ នៅក្នុងTEDx Talk“ការត្រួតពិនិត្យពីការរឹតត្បិតលើអុីនធឺណិត” ថា៖«នៅពេលដែលយើងនិយាយពីយេនឌ័រ​ និងសេរីភាពនៃការបញ្ចេញមតិតាមប្រព័ន្ធអនឡាញ​អំពើហឹង្សាផ្អែកលើយេនឌ័រគឺជាកត្តាមួយធំហើយរាល់ថ្ងៃនេះនៅមិនទាន់មានចំណាត់ការដោះស្រាយនៅឡើយ។»

លោកស្រី តាន់ ថារី អ្នកជំនាញផ្នែកទំនាក់ទំនងបច្ចេកវិទ្យានៃវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ បានលើកឡើងនៅក្នុង វេទិកាអុីនធឺណិតភ្នំពេញ២០២៤ 

លោកស្រី តាន់ ថារី អ្នកជំនាញផ្នែកទំនាក់ទំនងបច្ចេកវិទ្យានៃវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ បានលើកឡើងនៅក្នុង #វេទិកាអុីនធឺណិតភ្នំពេញ២០២៤ នៅក្នុងTEDx Talk “ការត្រួតពិនិត្យពីការរឹតត្បិតលើអុីធឺណិត” ថា៖«ប្រសិនបើជាវេបសាយនៅក្នុងស្រុកខ្មែរ បើកអត់បានទេ ​តែយើងអាចប្រើកម្មវីធី វិភីអិន(VPN) អញ្ជឹងគឺតម្រូវឱ្យក្មេងៗរៀនថែមទៀត ហ្នឹងគឺជាបច្ចេកវិទ្យា។»

លោក ឈឺយ ហាក់ឡៅ អ្នកផលិតមាតិកានៅលើបណ្ដាញសង្គម បានលើកឡើងនៅក្នុង វេទិកាអុីនធឺណិតភ្នំពេញ២០២៤

លោក ឈឺយ ហាក់ឡៅ អ្នកផលិតមាតិកានៅលើបណ្ដាញសង្គម បានលើកឡើងនៅក្នុង #វេទិកាអុីនធឺណិតភ្នំពេញ២០២៤កិច្ចសន្ទនាជាមួយ អ្នកបង្កើតមាតិកា នៅលើបណ្តាញសង្គម “តួនាទីរបស់ពលរដ្ឋឌីជីថលក្នុងការរួមចំណែកដល់ការផ្លាស់ប្តូរឌីជីថលនៅកម្ពុជា” ថា៖«ខ្ញុំសូមអំពាវនាវដល់បងប្អូន មុននឹងធ្វើការចែករំលែកព័ត៌មាន សូមមើលថាប្រភពព័ត៌មាននោះមកពីណា ហើយគេបានធ្វើការចេញផ្សាយនៅថ្ងៃណា។យើងឃើញហើយថាមានការយកព័ត៌មាន ៣-៤ឆ្នាំមុន មកផ្សាយឥឡូវ ដោយសារយើងសម្បូរ MMO ច្រើនពេកដែលត្រូវការតែលុយ អត់មើលផលប្រយោជន៍របស់ប្រទេសជាតិ។ »