Close

វេទិកាភ្នំពេញអ៊ីនធឺណិត

វេទិកាអ៊ីនធឺណិតភ្នំពេញគឺជាវេទិកាមួយដែលផ្តួចផ្តើមដោយ DRWG នៅកម្ពុជាដើម្បីផ្សព្វផ្សាយនិងផ្តល់ការការពារសិទ្ធិឌីជីថលនិងសេរីភាពអ៊ីនធឺណិតនៅកម្ពុជាមករួមគ្នាជាសហគមន៍ដើម្បីពិភាក្សាដោះស្រាយ និងបង្កើតដើម្បីពង្រឹងសិទ្ធិឌីជីថលនិងសេរីភាពអ៊ីនធឺណិត។

    តើអ្វី​ទៅ​ជា​វេទិកា​អ៊ីនធឺណិត​ភ្នំពេញ?

    វេទិកាអ៊ីនធឺណិតភ្នំពេញ គឺជាវេទិកាមួយដែលផ្តួចផ្តើមឡើងដោយ DRWG នៅកម្ពុជា ដើម្បីលើកកម្ពស់ និងផ្តល់ការការពារសិទ្ធិឌីជីថល និងសេរីភាពអ៊ីនធឺណិតនៅកម្ពុជា តាមរយៈការប្រមូលផ្តុំសំឡេងនៅទូទាំងពហុវិស័យក្នុងប្រទេសកម្ពុជា និងសិក្សាពីបទពិសោធន៍ក្នុងតំបន់ និងអន្តរជាតិ។ សូមរង់ចាំទស្សនាវេទិកាអ៊ិនធឺណិតរាជធានីភ្នំពេញនៅលើទំព័រ Facebook របស់យើង។

    ប្លក់ថ្មីៗ

    អ្នកស្រី ឆន សុគន្ធា នាយិកាប្រតិបត្តិ នៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងតំណាងក្រុមការងារសិទ្ធិឌីជីថល បានលើកឡើងនៅក្នុងសុន្ទរកថា

    អ្នកស្រី ឆន សុគន្ធា នាយិកាប្រតិបត្តិ នៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងតំណាងក្រុមការងារសិទ្ធិឌីជីថល បានលើកឡើងនៅក្នុងសុន្ទរកថាបិទអង្គពិធីថា៖«ក្រុមការងារនៅតែមានឆន្ទៈរៀបចំវេទិកានេះបន្តទៀតសម្រាប់ឆ្នាំក្រោយៗ ដោយយើងនឹងព្យាយាមក្នុងការស្វែងរកវិធីសាស្ត្រ ឫក៏ប្រធានបទដែលពាក់ព័ន្ធក៏ដូចជាសារៈសំខាន់នៅក្នុងការផ្ដល់ជាប្រយោជន៍ដល់អ្នកចូលរួម និងសង្គមជាតិរបស់យើង។»

    លោក ថមម៉ាស វ៉ាយ នាយកនៃលទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ បានលើកឡើងនៅក្នុង #វេទិកាអុីនធឺណិតភ្នំពេញ២០២៤

    លោក ថមម៉ាស វ៉ាយ នាយកនៃលទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ បានលើកឡើងនៅក្នុង #វេទិកាអុីនធឺណិតភ្នំពេញ២០២៤ ថា៖«ដើម្បីដោះស្រាយបញ្ហា រដ្ឋាភិបាលគួរតែ​មានការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ដែល​មាន​ប្រសិទ្ធភាព​ទាំងអស់ ដូច្នេះ​រាជរដ្ឋាភិបាល​កម្ពុជា​អាច​ដឹកនាំ​បាន ប៉ុន្តែអាចមានការចូលរួមពី​សង្គម​សុីវិល និង​វិស័យ​ឯកជន ដៃគូ​អន្តរជាតិ​។»

    លោក ឌុច ពិសិដ្ឋ មេធាវី​សិទ្ធិ​មនុស្ស​នៃ​ក្រុមហ៊ុន​ច្បាប់​ពាណិជ្ជកម្ម និង​សិទ្ធិ​មនុស្សបានលើកឡើងនៅក្នុង វេទិកាអុីនធឺណិតភ្នំពេញ២០២៤ 

    លោក ឌុច ពិសិដ្ឋ មេធាវី​សិទ្ធិ​មនុស្ស​នៃ​ក្រុមហ៊ុន​ច្បាប់​ពាណិជ្ជកម្ម និង​សិទ្ធិ​មនុស្សបានលើកឡើងនៅក្នុង #វេទិកាអុីនធឺណិតភ្នំពេញ២០២៤ នៅក្នុងកិច្ចពិភាក្សាលើ “តុល្យភាពរវាងសិទ្ធិ និងសន្តិសុខលើច្បាប់ឌីជីថលកម្ពុជា” ថា៖«យើងអាចពិនិត្យមើលទៅលើច្បាប់ចាស់ៗខ្លះដែរ បើសិនជាអាចកែប្រែសម្រួលជាមួយក្រមព្រហ្មទណ្ឌ ហើយបន្ថែមពាក់ព័ន្ធទៅនឹងបញ្ហាឌីជីថលនៅក្នុងច្បាប់ដែលមានស្រាប់តែម្ដងនោះជាការងាយស្រួលហើយលឿនជាងធ្វើច្បាប់ថ្មីដែលអាចមានភាពចម្រូងចម្រាស។»

    ច្រើនទៀត

    វីដេអូរបស់យើង

    បណ្តុំនៃវីដេអូពីវេទិកាចុងក្រោយរបស់យើង

    កុំខកខាននូវលទ្ធផលជាក់ស្តែងណាមួយនៃសកម្មភាពរបស់យើង

    គាំទ្រដោយ